ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគខេត្តព្រះសីហនុ ធ្វើប្រតិបត្តិការចូលឆ្មក់បង្រ្កាបការរក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន៧ទីតាំង ឃាត់ខ្លួនជងសង្ស័យជាង៣០នាក់

57

ព្រះសីហនុ៖ ស្នងការនគខេត្តព្រះសីហនុ ធ្វើប្រតិបត្តិការចូលឆ្មក់បង្រ្កាបការរក្សាទុក ចែកចាយ និងទីតាំងសម្រាប់ ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន ៧ទីតាំង ធ្វើឡើងនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ជិត៣០នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញភ្នាក់ងារសារព័ត៌មាន TV Town ឲ្យដឹងនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា ក្នុងប្រត្តិបត្តការណ៍នេះ មានការដឹកនាំដោយ ពីលោក គួច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ការបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះពិនិត្យផ្ទាល់ផងដែរ ។

ជាលទ្ធផលក្នុងការចុះបង្រ្កាបមានចំនួន៧ទីតាំង
ទីតាំងទី១. បន្ទប់ជួល (ទីតាំងក្រោយផ្សារឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ជនជាតិខ្មែរ។

ទីតាំងទី២. នៅហាងនំ ម៉ៃឡឺហ្វូ (ម្តុំមហោស្រពចាស់) ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន១១នាក់ (ស្រី៤នាក់) ក្នុងនោះជនជាតិចិនចំនួន៨នាក់ (ស្រី១នាក់) ជនជាតិខ្មែរ៣នាក់ (ស្រី)។
ទីតាំងទី៣. បុរីBS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ (ស្រី៣នាក់) ក្នុងនោះជនជាតិខ្មែរ ចំនួន២នាក់ (ស្រី១នាក់) ជនជាតិវៀតណាមចំនួន២នាក់ (ស្រី)។
ទីតាំងទី៤. បុរី BSដដែល អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន១នាក់ ជនជាតិខ្មែរ។
ទីតាំងទី៥. ផ្ទះវីឡា (ម្តុំផ្លូវខ្សែកាប) ស្ថិតនៅក្រុម៩ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន៨នាក់ (ស្រី ១នាក់) ក្នុងនោះជនជាតិចិន ចំនួន៧នាក់, ជនជាតិវៀតណាម១នាក់ (ស្រី)
ទីតាំងទី៦.សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម។

ទីតាំងទី៧. ហាងតែចិន ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ (ស្រី១នាក់) ក្នុងនោះរួមមានជនជាតិចិន ចំនួន២នាក់, ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញកំពុងធ្វើការតាមនិតិវិធីច្បាប់បន្ត៕

អត្ថបទដែលជាប់ទាក់ទង