ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិអង់គ្លេសបីនាក់ ជាអ្នកទេសចរណ៍ផ្សងគ្រោះថ្នាក់ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ក្រុមតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន

91

April 1 (Reuters) – កាលពីថ្ងៃសៅរ៍ សារព័ត៌មាន Sky News បានរាយការណ៍ថា បុរសជនជាតិអង់គ្លេសបីនាក់ដែលក្នុងនោះមានឈ្មោះ Miles Routledge កំពុងត្រូវបានឃុំខ្លួននៅក្នុង មន្ទីរឃុំឃាំងរបស់ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងអ្វីដែលគេហៅថា “អ្នកទេសចរណ៍ផ្សងគ្រោះថ្នាក់” ។

របាយការណ៍បាននិយាយទៀតថា បុរសពីរនាក់ទៀតគឺជាគ្រូពេទ្យសប្បុរសធម៌ឈ្មោះ Kevin Cornwell និងម្នាក់ទៀតជាជនជាតិអង់គ្លេសមិនស្គាល់អត្តសញ្ញាណជាអ្នកគ្រប់គ្រងសណ្ឋាគារមួយក្នុងរដ្ឋធានី Kabul ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ការិយាល័យសហគមន៍ និងអភិវឌ្ឍន៍ (FCDO) របស់ក្រសួងការបទេសអង់គ្លេសបានប្រាប់សារព័ត៌មានរ៉យទ័រដោយមិនបានបញ្ជាក់ពីព័ត៌មានលម្អិតរបស់ជនជាតិអង់គ្លេសថា “យើងកំពុងប្រឹងប្រែងដើម្បីមានទំនាក់ទំនងតាមកុងស៊ុលជាមួយជនជាតិអង់គ្លេស ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថានហើយយើងកំពុងជួយដល់គ្រួសាររបស់ពួកគេផងដែរ” ។

លោក Routledge ទទួលបានកេរ្តិ៍ឈ្មោះ និងការចាប់អារម្មណ៍យ៉ាងខ្លាំងដោយការធ្វើដំណើរទៅកាន់ ប្រទេសគ្រោះថ្នាក់ជាច្រើន និងបង្ហោះតាមប្រព័ន្ធអ៊ីនធឺណេត។

អត្ថបទដែលជាប់ទាក់ទង