ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក បញ្ចេញកញ្ចប់ជំនួយយោធាថ្មីបន្ថែមទំហំ ២.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

107

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាថ្មីមួយបន្ថែមមានទំហំទឹកប្រាក់ ២.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងត្រៀមលក្ខណៈ បើកប្រតិបត្តិការវាយបក ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនមកវិញ នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានប្រព័ន្ធរ៉ាដាឈ្លបយកការណ៍ចំនួន៣គ្រឿង អាវុធប្រឆាំងរថក្រោះ និងរថយន្ដ ដឹកប្រេងឥន្ធនៈ។ នៅថ្ងៃអង្គារនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សមាគមអភិបាលជាតិអាមេរិក (US National Governors Association) ថាសហរដ្ឋអាមេរិកអាចការពារគុណតម្លៃរបស់ខ្លួនឯង តាមរយៈការជួយអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «កិច្ចសហប្រតិបត្តិការរបស់យើងនឹងធ្វើឱ្យសន្តិសុខរបស់អ្នក កាន់តែប្រសើរឡើង រួមទាំងសេដ្ឋកិច្ចរបស់យើង និងអ្នក ក៏ដូចជាវិស័យការងារនៅក្នុងប្រទេសយើងទាំង២ផងដែរ»

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការប្រកាសផ្ដល់ជំនួយយោធាបន្ថែមរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់សហរដ្ឋអាមេរិកជាថ្មីថាកំពុង ព្យាយាមអូសបន្លាយសង្រ្គាមឱ្យកាន់តែយូរ ដែលនឹងមានតែបង្កការឈឺចាប់ដល់ប្រជាជនស៊ីវិលប៉ុណ្ណោះ៕

Ukrainian soldiers handle equipment outside Kharkiv, Ukraine, Saturday, Feb. 26, 2022. President Volodymyr Zelenskyy claimed Saturday that Ukraine’s forces had repulsed the assault and vowed to keep fighting. “We will win,” Zelenskyy said. (AP Photo/Andrew Marienko )

អត្ថបទដែលជាប់ទាក់ទង