ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតអបអរសាទរ និងជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសទទួលបាននូវគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” ពីអង្គការពុទ្ធសាសនិកពិភពលោក

89

 

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តី រំភើបឥតឧបមា គោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) នាឱកាសទទួលបាននូវគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” ពីអង្គការពុទ្ធសាសនិកពិភពលោក នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ។

ការទទួលបាននូវគោរមងារកិត្តិយសនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៏បណ្ឌិត ក្នុងនាមជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ប្រកបដោយគុណធម៌ សុជីវធម៌ សីលធម៌ល្អ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតែងត ទទួលបាននូវការកោតសរសើរ ការគោរពស្រឡាញ់ និងការជឿជាក់ពីសំណាក់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ខ្មែរទូទៅ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និង ភាពរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ និងបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ”។

គោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” ដែលអង្គការពុទ្ធសាសនិកពិភពលោក បានប្រគល់ជូននាពេលនេះ មិន ត្រឹមតែជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៏បណ្ឌិត និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមោទនភាពជាតិថ្មីបន្ថែមទៀត សម្រាប់យុវជន-យុវនារី និងប្រជាជនកម្ពុជាទាំងមូល។ យើងខ្ញុំទាំងអស់គ្ន ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយប្រសិទ្ធ ពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ព្រមទាំងវិស័យសាសនា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។

សូម ឯកឧត្តមនាយឧត្តមសេនីយ៏បណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង