នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរស២នាក់ ដែលធ្វើសកម្មភាពឆ្កឹះសោ គាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិអ្នកស្រុក
ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរស២នាក់ ដែលធ្វើសកម្មភាពឆ្កឹះសោ គាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទី ចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ លី វ៉ាន់នី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ មុខរបរលក់ដូរ ។
ចំណែកជនសង្ស័យ ពីរនាក់ ៖
១-ឈ្មោះ ថាច់ ធូ ហៅ អាទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ផ្ទះជួល ក្រុមទី ៣ ភូមិ ឃ្លាំងសាំង សង្កាត់ឬស្សីកែវ មុខរបរ មិនពិតប្រាកដ មុខសញ្ញាចាស់(មានសារធាតុញៀន)។
២-ឈ្មោះយូ រ៉ូម៉ាលី ហៅអាចាម ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
*សម្ភារៈបាត់បង់រួមមាន៖
១/ទូរស័ព្វម៉ាកចិនមួយគ្រឿង
២/ឆ័ត្រធំចំនួនមួយគ្រឿង
៣/ពុម្ពធ្វើនំចនួន ០៨ពុម្ព
*សម្ភារៈដកហូតរួមមាន
១/ពុម្ពនំ ចំនួន ០៨ពុម្ព
២/ដែកកាប់ចំនួន០៥ ដែកឆាបចំនួន ០១ ទួរឺវីសចំនួន ០៤ សោលេខ១០ ចំនួន០១ ពិលចំនួន០១ កន្ត្រៃចំនួន០១. ដែកកែឆ្នៃមានដងហូតសំរាប់ទ្ពួកយកសម្ភារះចំនួន ០១ ញញួរ ចំនួន ០១ ។ សម្ភារៈបានប្រគល់ជូនជនរងគ្រោះវិញហើយ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ បានបបួលគ្នាចេញធ្វើសកម្មភាពលួច លុះម៉ោង០១ម៉ជាងយប់ ពួកគេបានដើរចេញពីបន្ទប់ជួលសំដៅផ្ទះកើតហេតុហើយឃើញផ្ទះចាក់សោពីខាងក្រៅ ជនសង្ស័យ ឈ្មោះ ថាច់ ធូ ជាអ្នកធ្វើសកម្មភាពឆ្កឹះសោ ចំណែក ឈ្មោះ យូ រ៉ូម៉ាលីជាអ្នកមើលផ្លូវ ក្រោយពីលួចបានហើយពួកគេបានយកសម្ភារៈទៅលាក់ទុកនៅផ្ទះជួល ហើយទូរស័ព្វបានអោយអ្នកផ្សេងយកទៅលក់ បានលុយចំនួន៣០០០០រៀល។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំណត់បាននូវអត្តសញ្ញាណជនសង្ស័យឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺចំណុចបន្ទប់ជួលផ្លូវបេតុងក្រុម៣ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ រួមនិងវត្ថុតាង។
ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយកចំលើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕
