ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងសាំង នៅដដែល លក់៤,១០០ រៀល ខណៈ ម៉ាស៊ូត(ឡើងថ្លៃ ៥០៛) លក់៣,៨៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-៣១ ឧសភា ២០២៣

43

ភ្នំពេញ ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹក ថ្ងៃ ទី២១ ខែឧសភា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សាំង ( តម្លៃ នៅដដែល) ខណៈ ប្រេងម៉ាស៊ូតឡេីងថ្លៃ (៥០រៀល)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀលក្នុង១លីត្រ។
ជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៣៦៧រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.១១៧រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និងសម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជាចំនួន ៤ សេនដុល្លារដដែលនៅក្នុង១ លីត្រផងដែរ។. ដូច្នេះថ្លៃលក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើសម្រាប់ ប្រេងសាំង ធម្មតាដែលនឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ៤.១០០រៀលដដែល ក្នុង ១លីត្រនិង ប្រេងម៉ាស៊ូត ៣.៨៥០រៀលក្នុង១ លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕. សំរិត

អត្ថបទដែលជាប់ទាក់ទង