ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនស្ត្រីមេតុងទីនម្នាក់ ករណីឆបោកលុយចេញសែកស្អុយ ចំនួន១៣០០០០ដុល្លារ ទៅកាន់តុលាការ

89

 

ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនស្ត្រីមេតុងទីនម្នាក់ ពាក់ព័ន្ធករណីឆបោកលុយចំនួន១៣០០០០ដុល្លារអាមេរិក ទៅកាន់តុលាការនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នព។ ស្ត្រីមេតុងទីនម្នាក់រូបនោះ ត្រូវកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចាប់ខ្លួនដោយប្រកាន់ពីករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញ ដូរបាន និង ឆបោក (លុយចំនួន ១៣០០០០ ដុល្លារ អាមេរិក) កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ២៥ ផ្លូវ២៨ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិ ស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈូក សាលីន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ២៥ ផ្លូវ២៨ បុរី ពិភពថ្មីគួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចបុរីពិភពថ្មី ស្ថិតនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថេង ធានី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ ៦៥ ផ្លូវលេខ០៥ បុរីពិភពថ្មីគួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ លុយចំនួន ១៣០,០០០ដុល្លារ (មួយសែនបីម៉ឺនដុល្លារអាមេរិក)។

សមត្ថកិច្ចបានបញ្ជាក់ឲឆ្យដឹងថា៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះឈ្មោះ ឈូក សាលីន ភេទស្រី អាយុ៣២ឆ្នាំ កំពុងតែនៅផ្ទះលេខ២៥ ផ្លូវលេខ២៨ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលនោះជនសង្ស័យឈ្មោះ ថេង ធានី  បានមកជួបជនរងគ្រោះ ដើម្បីធ្វើការទូទាត់លុយ ដែលជនសង្ស័យបានដេញតុងទីន យកលុយសរុបចំនួន ១៣០,០០០ ដុល្លារ (ដប់បីម៉ឺនដុល្លារអាមេរិក) ពីជនរងគ្រោះ ហើយជនសង្ស័យបានទូទាត់ជាមូលប្បទានបត្រ ចំនួន០៣សន្លឹក ទី០១មូលប្ប ទានបត្រលេខ 767164 ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ទី០២មូលប្បទានបត្រលេខ 767160 ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣ មានទឹកប្រាក់ចំនួន ២០,០០០ ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ទី០៣មូលប្បទានបត្រលេខ767152 មានទឹកប្រាក់ចំនួន១០,០០០ដុល្លារ (មួយម៉ឺន ដុល្លារអាមេរិក) ដើម្បីឱ្យជនរងគ្រោះទៅបើកលុយនៅធនាគារABA ។

លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានយកមូលប្បទានបត្រលេខ 767164 ដែលមានទឹកប្រាក់ ចំនួន ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ទៅធ្វើការដកលុយនៅធនាគារABA រួចខាងធនាគារបានចេញលិខិតបញ្ជាក់ថាមូលប្បទានបត្រខាងលើពុំមានទឹកប្រាក់ទេ ហើយជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យ ដើម្បីសួរនាំរឿង មូលប្បទានបត្រខាងលើ ប៉ុន្តែ ជនសង្ស័យមិនមានដំណោះស្រាយឱ្យជនរងគ្រោះទេ ។

លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានឃើញ ជនសង្ស័យនៅ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិ ស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ហៅជនសង្ស័យ យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាល ខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន០៣សន្លឹក ដើម្បីយកលុយរបស់ ជនរងគ្រោះប្រាកដមែន ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយដោយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង