ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តរតនគិរី ដកអធិការរងស្រុកកួនមុំម្នាក់ បពា្ឈរជើងបណ្តោះអាសន្ន ករណីលួចបើកជល់មាន់

71

 

រតនគិរី ៖ ស្នងការដា្ឋននគរបាលខេត្តរតនគិរី នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការ ដកអធិការរងស្រុកកួនមុំម្នាក់ បពា្ឈរជើង បណ្តោះអាសន្នករណីប្រព្រឹត្តខុសទៅនឹងវិន័យរបស់កម្លាំងនគរបាលជាតិ (លួចបើកជល់មាន់)។

បើតាមស្នងការដា្ឋននគរបាលខេត្តរតនគិរី, បានឃើញប្រកាសលេខ ៤២៨០ ប្រ.ក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ ក្រសួងមហាផ្ទៃ ស្តីពី ការកែសម្រួលការរៀបចំ និង ការប្រព្រឹត្តទៅរបស់ ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត។ -យោងវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ ០០៦ ប.ប.ជ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ -យោងរបាយការណ៍លេខ ១៩៩/២៣ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ការិយាល័យ បុគ្គលិក ស្តីពី ភាពអសកម្មការងាររបស់មន្ត្រីនគរបាលនៃអធិការដ្ឋននគរបាលស្រុកកូនមុំ។

លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការដា្ឋននគរបាលខេត្តរតនគិរី បង្គាប់៖
ប្រការ១: ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០៩ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុ ប្រព្រឹត្តខុសទៅនឹងវិន័យរបស់កម្លាំងនគរបាលជាតិ ។
ប្រការ២: លោកវរសនីយ៍ត្រី អ៊ិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក ដើម្បីរង់ចាំការចង្អុលណែនាំរបស់ នាយកដ្ឋានបុគ្គលិក។
ប្រការ៣ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកកូនមុំ លោកប្រធានអង្គភាពពាក់ព័ន្ធ និង សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវ អនុវត្តតាម លិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង