ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណុប ចាន់ណារិន្ទ ចូលរួមបិទវគ្គបណ្តុះបណ្តាល បឋមវិជ្ជាជីវ:ឣធិការកិច្ច ដល់មន្ដ្រី

48

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច នឹងត្រូវប្រារព្វពិធីបញ្ចប់វគ្គ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក ណុប ចាន់ណារិន្ទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤ និងមានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ ក្នុងនោះ អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន ៣៤នាក់ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន ៥នាក់ និង មន្ទីរទរពអ រាជធានីខេត្តចំនួន ៦នាក់។ វគ្គនេះ គឺលើកទី៣ នៃឆ្នាំ២០២៣ ដោយបណ្តុះបណ្តាលដល់មន្រ្តីរាជការដែលបម្រើការងារក្នុងវិស័យអធិការកិច្ចរបស់ក្រសួងស្ថាប័នផ្សេងចំនួន ១៧ក្រសួង រួមមាន: ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ផែនការ, សាធារណការនិងដឹក ជញ្ជូន, អប់រំ យវជន និងកីឡា, វប្បធម៌ និងវិចិត្រសិល្បៈ កិច្ចការនារី, អភិវឌ្ឍជនបទ, សុខាភិបាល,ទេសចរណ៍,រ៉ែ និងថាមពល, ពាណិជ្ជកម្ម, ធនធានទឹក និងឧតុនិយម, បរិស្ថាន, មុខងារសាធារណៈ, ប្រៃសណីយ៍ និង ទូរគមនាគមន៍, និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុង១ក្រសួង ចំនួន ២នាក់។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ បានសិក្សាលើប្រធានបទចំនួន៧រូមមានទស្សនៈទូទៅនៃការងារ អធិការកិច្ច,ប្រព័ន្ធច្បាប់, ការ ប្រៀបធៀបស្ថាប័នអធិការ កិច្ច៤នៅអាស៊ី,ស្ថាប័នអធិការកិច្ច និងមន្រ្តី អធិការ កិច្ច,គណនេយ្យ-ហិរញ្ញវត្ថុ,ផែនការ កំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។ ប្រធានបទទាំងនេះ គឺជាប្រធានបទដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាលដោយសម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១។

លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ពីទឹសដៅភារកិច្ចនាពេលខាងមុខថា វិទ្យាស្ថានជាតិឣធិការកិច្ច ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន នឹងពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័នរួមទាំងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ថផែនអធិការកិច្ច ឬត្រួតពិនិត្យផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង