ក្រុមឧក្រិដ្ឋជនបើកបររថយន្ត Lexus មកភ្ជង់រំដោះអ្នកទោសម្នាក់ ជាមេខ្លោងគ្រឿងញៀន
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនបើកបររថយន្ត Lexus មកភ្ជង់រំដោះអ្នកទោសម្នាក់ ជាមេខ្លោងគ្រឿងញៀន នៅកន្លែងកើតហេតុនៅ ពេទ្យធ្មេញជុំ ចិន្តា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាឆ្នាំ ២០២៣ នេះ។
ពិរុទ្ធជនដែលរំដោះនោះឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។
ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចចម្រុះកំពុងបើកប្រតិបត្តិការសាវជ្រាវ៕