ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ ស្ពានកោះពេជ្រ​ និងកោះនរា អាចដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរនៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

105

ភ្នំពេញ៖ គម្រោងសាងសង់ ស្ពានកោះពេជ្រ​ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យ ក្រោមម្លប់តេជោសន្តិភាព ដោយស្ពាននេះ នឹងអាចដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបាន នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ នៅសល់ប្រមាណ៩០ថ្ងៃទៀតទេ គម្រោងសាងសង់ ស្ពានកោះពេជ្រ​ និងកោះនរា នឹងស្ថាបនារួចរាល់ ហើយអាចដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបាន នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ដោយក្រុមការងារសាងសង់កំពុងខិតខំធ្វេីការ​ងារយ៉ាងញ៉ាប់ដៃញ៉ាប់ជើង។ សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ​ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង ។
គួរបញ្ជាក់ថា៖ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន​បង្កឲ្យមានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល៕

អត្ថបទដែលជាប់ទាក់ទង