ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ចូលរួម ការធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារហុង លីអុងដែលកំពុងបម្រើសវាជូនអតិថិជនផ្នែកហិរញ្ញវត្ថុ នៅកម្ពុជាដ៏ងាយស្រួល

120

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួម ការធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី ដែលកំពុងដំណើរ ការជូនអតិថិជនផ្នែកហិរញ្ញវត្ថុ ដ៏ងាយស្រួល នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន ។
តាមការបញ្ជាក់ឲ្យដឹងពីធនាគារហុងលីអុង ថា៖ បច្ចុប្បន្ន ធនាគារ បាននិងកំពុងផ្តល់សេវាកម្ម ដ៏សម្បូបែបជូនអតិថិជននៅកម្ពុជា រួមមាន ប្រាក់ បញ្ញើឥណទានហិរញ្ញវត្ថុ ពាណិជ្ជកម្ម ទីផ្សារ ក្នុងនិងក្រៅប្រទេស ផ្នែកហិរញ្ញវត្ថុ អន្តរជាតិ និងសេវាហិរញ្ញវត្ថុ គណនីចរន្ដបុគ្គល All-in-one , ឥណទានសម្រាប់អាជីវកម្ម និងសាជីវកម្ម, ឥណ ទានគេហដ្ឋាន,ឥណទានរថយន្ដ និងសេវាកម្មផ្សេងៗជាច្រើន ទៀត ។
លោកបន្ដថា៖ បច្ចុប្បន្ន ធនាគារហុង លីអុង កំពុងពង្រីកខ្លួន និងពង្រឹងសេវាកម្មយ៉ាងល្អ ឃូនអតិថិជននៅប្រទេសម៉ាឡេស៊ី, ប្រទេសសិង្ហបុរី, ប្រទេសវៀតណាម ,ប្រទេសចិន,ប្រទេសថៃ,ហុងកុង និងនៅប្រទេសកម្ពុជា ។ដោយសារ ប្រទេសកម្ពុជា មានកាតា្ដសន្ដិភាពស្ថេរភាព ផ្នែកនយោបាយ ការធានាសុខុដុមបនីកម្ម ជូនអ្នកវិនិ យោគទុននោះ ធនាគារហុងលីអុង មានទំនប់ចិត្ដ និងបង្កើនសេវាពង្រីកបន្ថែមផ្នែកហិរញ្ញវត្ថុជូនអតិថិជននៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងថ្ងៃអនា គត។
ក្នុងឱកាសនោះដែរលោក ខៀវ កាញារីទ្ធ ក៏បានផ្ដល់ការគាំទ្រ និងលើកទឹកចិត្ដ ឲ្យមានវត្ដមានធនាគារហុងលីអុងបន្ដអាជីវកម្មដំណើរ ការដ៏ល្អនៅកម្ពុជា ពិសេសការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជន ឲ្យបានល្អបន្ថែមទៀត ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្ដ និងទំនប់ចិត្ដជូនអ្នកវិនិយោគទុនបរទេសឲ្យមកបណ្ដាក់ ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែម ទៀត ។ បច្ចុប្បន្នមានក្រុមហ៊ុនឯកជន រាប់ពាន់ក្រុមហ៊ុនកំពុងមានទំនប់ចិត្ដ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នេះក៏ដោយសារមានការដឹកនាំដ៏ឈ្លៀសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយនេះក៏ដោយសារប្រ ទេសជាតិមានសុខសន្ដិភាព ស្ថេរភាពនយោ បាយ ទើបអ្នកវិនិយោគបរទេសមកបណ្ដាក់ទុនរកស៊ីយ៉ាងច្រើនបែបនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង