កម្មករសំណង់២នាក់ ទាស់សម្តីក្នុងវង់ផឹកស៊ី ផ្ទុះហិង្សាវាយគ្នាដល់ស្លាប់ម្នាក់, ជនដៃដល់ត្រូវចាប់ខ្លួន
ភ្នំពេញ៖ បុរស២នាក់ជាកម្មករសំណង ទាស់សម្តីគ្នា ក្នុងវង់ផឹកស៊ីផ្ទុះហិង្សា វាយលើបុរសម្នាក់ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ជនដៃដល់ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដេីម្បីចាត់ការតាមនិតិវិធី ។
ហេតុការណ៍នេះ បានកើតឡើងស្ថិតក្នុងបុរីអភិវឌ្ឍន៍ថោន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។
បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសជនជាតិវៀតណាមមួយក្រុមបានអង្គុយផឹកសុីសប្បាយជុំគ្នានៅក្នុងបុរីព្រែកតាសេកមួយកន្លែង ក្រោយមកស្រាប់តែឮសូសំឡេងប្រកែកគ្នាខ្លាំងៗនិងកើតជាជម្លោះពាក្យសម្តីធ្វើឲ្យភាគីខាងជនរងគ្រោះបានហៅ ភាគីបុរសជនបង្កនិងជាជនដៃដល់ឡើងទៅជាន់ទី៣ ហើយក៏បានវាយប្រតាយប្រតប់គ្នាផ្អើលពេញក្នុងបុរី ក្រោយមកក៏ឃើញភាគីជនរងគ្រោះបានរត់ចុះមកខាងក្រោមវិញដោយនៅលើដងខ្លួននិងមុខប្រឡាក់សុទ្ធតែឈាម ហើយភា្លមនោះដែរអ្នក់រសនៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាមបន្ទាប់មកបានទាក់ទងទៅរថយន្តសាមុយឯកជនមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យតែម្តងទៅ។ បន្ទាប់មកក៏សន្តិសុខប្រចាំនៅក្នុងបុរីព្រែកតាសេករាយការណ៍ទៅថ្នាក់លើនិងសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏ធ្វើការឃាត់បានជនដៃដល់ភ្លាមៗ ចំណែកឯមនុស្សប្រុសស្រីចំនួន៨អ្នកទៀតសមត្ថកិច្ចឃាត់យកទៅសួរនាំ បន្ទាប់មកក៏សមត្ថកិច្ចបានទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញចក្ខុកោសល្យវិច័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញឲ្យចុះមកទីតាំងកើតហេតុដើម្បីពិនិត្យទៅលើសព ក្រោយពីខាងជំនាញពិនិត្យរួចក៏បានបញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ដោយសារតែស្នាមកំបិតចាក់មែន។បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
VID_20230818_084527_566.mp4 VID_20230818_084527_644.mp4 VID_20230818_084527_762.mp4