ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកបាណន់ បង្រ្កាបករណីគ្រឿងញៀន បានចំនួន០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០២នាក់ អនុវត្តតាមច្បាប់

96

បាត់ដំបង ៖ កាលពីថ្ងៃសុក្រ ទី១៨ខែសីហាឆ្នាំ២០២៣វេលាម៉ោ ង១៩និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ទោសំ វីរះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមចុះល្បាតក្នុងភូមិសាស្រ្តបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺឈ្មោះនឿនវ៉ាន់ណាត ភេទប្រុសអាយុ២១ឆ្នាំ មានទៅលំនៅ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នករក្សាទុកគ្រឿងញៀន)និងឈ្មោះផាន រដ្ឋា ហៅ ង៉ា ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង(ជាអ្នកប្រើប្រាស់ គ្រឿងញៀន)។

-វត្តុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់ (មិនទាន់ថ្លឹងទម្ងន់)
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បី ក សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ហើយ៕

Processed with Rookie Cam

អត្ថបទដែលជាប់ទាក់ទង