សមត្ថកិច្ចចាប់ខ្លួនមេក្លោងគ្រឿងញៀនជនជាតិចិន ដែលឧក្រិដ្ឋជនប្លន់រំដោះនៅខេត្តសៀមរាប
ភ្នំពេញ៖ មេខ្លោងគ្រឿងញៀនជាជនជាតិចិនដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋានគរបាលជាតិ ចាប់បានមកវិញហើយ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
ទណ្ឌិតដែលចាប់ខ្លួនឈ្មោះ Chen Hsin Han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។ ទណ្ឌិតដែលជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានក្រុមប្រដាប់អាវុធចូលរំដោះកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រុមជនបិទមុខបាន៧នាក់ដែលធ្វើសកម្មភាពរំដោះអ្នកទោសដែលជាមេក្លោង ពិរុទ្ធជនរូបនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។
បច្ចុប្បន្ន កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងបញ្ជូនខ្លួន ពិរុទ្ធជន ជាមេក្លោងរូបនេះទៅកាន់ ទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី៕