ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកអាវុធដោយខុសច្បាប់ (ម៉ាកAK47 ស្វាយបត់ ផលិតនៅប្រទេសចិន)

45

 

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី ដោយអនុវត្តន៍តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ផ្ទាល់ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការខណ្ឌដូនពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ០២គោលដៅរួមមាន÷
១/គោលដៅទី១ នៅចំណុចផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ។
២/គោលដៅទី២ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ។

លុះដល់ម៉ោង ២២និង០០នាទី ពេលកំពុងអនុវត្តន៍ភ្លាមនោះនៅគោលដៅទី២ កម្លាំងយើងក៏បានធ្វើការត្រួតពិនិត្យ រកឃើញអាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់១ គ្មានគ្រាប់ ក្នុងមធ្យោបាយម៉ាក TOYOTA ព្រួស ស៊េរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខ PP 2BM.9691 បើកបរដោយជនសង្ស័យឈ្មោះ រុន សុវណ្ណវុត្ថា ភេទប្រុស អាយុ២៤ឆ្មាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ចំពោះមុខកម្លាំងជំនាញបាននិងកំពុងធ្វើការសាកសួរ និងបានឃាត់ខ្លួនជនសង្ស័យខាងលើនេះ ព្រមទាំងមធ្បាយបាយជាមួយវត្ថុតាង (អាវុធ) មកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង