ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ តែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ

54

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 23 ខែសីហាឆ្នាំ 2023 នេះ ត្រាស់បង្គាប់តែងតាំងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។

ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អត្តលេខ១៥៧២២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ តែងតាំងមុខតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អត្តលេខ ១៥៧២២ ជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ៕

អត្ថបទដែលជាប់ទាក់ទង