ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សម្លាប់នារីជាសង្សារខ្លួន រួចទៅសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក

48

 

ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើងនៅក្នុងផ្ទះជួលមួយកន្លែង ដោយបុរសម្នាក់ជាជនដៃដល់ និងជាសង្សារនារីរងគ្រោះ បានយកកំណាត់ផ្ទប់មុខឲ្យដាច់ដង្ហើមរួចយកខ្សែភ្លើងចង.កសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹកតាមក្រោយ។
បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅបន្ទប់ជួល ជិតខាង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវ២០០៤ ភូមិដូង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពទី១ មានឈ្មោះ ពិសី ភេទស្រី អាយុជាង១០ឆ្នាំ មុខរបរធ្វើការក្នុងហាងមួយកន្លែងបច្ចុប្បន្ន ស្នាក់នៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាមួយបងក្បែរស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានស្រុកកំណើតនៅខេត្តព្រៃវែង (ស្រី)។

ចំណែកសពទី២ មានឈ្មោះ វ៉ាន់ដារ៉ូ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិថ្មីទី១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីអ្នករស់នៅបន្ទប់ជួលក្បែរបន្ទប់កើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់ឃើញបុរសជាសង្សារនារីរងគ្រោះ និងជាជនដៃដល់បានមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុខាងលើតែម្នាក់ឯង រយៈពេលជិតមួយឆ្នាំ មកហើយក្រោយមកក៏ឃើញនារីរងគ្រោះ ត្រូវជាសង្សារបានមកស្នាក់នៅ ក្នុងបន្ទប់ជាមួយបានរយៈពេល២ថ្ងៃ ហើយមិនឃើញចេញមកខាងក្រៅបន្ទប់សោះ ទាំងដែលក្នុងបន្ទប់បើកភ្លើងនិងកង្ហារចោល លុះមកដល់យប់ម៉ោងកើតហេតុខាងលើ ដោយបងប្អូនរស់នៅបន្ទប់ជិតខាង និងអ្នកមើលការខុសត្រូវក្នុងផ្ទះជួល ក៏បាននាំគ្នាអើតទៅមើលក្នុងបន្ទប់មួយលើកជាពីរលើក រួចនាំគ្នាធាក់ទ្វារបន្ទប់ និងបង្អួចស្រែកហៅខ្លាំងៗយ៉ាងណា ក៏មិនឃើញសង្សារមួយគូរនោះ តបមកវិញឡើយ ទើបពួកគេនាំគ្នាអើតតាមប្រហោងទ្វារមើលម្តងទៀត ស្រាប់តែឃើញនារីរងគ្រោះបានដេកស្លាប់នៅលើឥដ្ឋការ៉ូ ទាំងដែលមានកំណាត់អាវផ្ទប់មុខជិត ហើយមានស្នាមនៅលើដៃនិងដងខ្លួនភ្លាមនោះដែរ ពួកគេក៏នាំគ្នាមើលទៅក្នុងបន្តទៀត ក៍ឃើញបុរសជាជនដៃដល់ បានយកខ្សែចងកសម្លាប់ខ្លួនឯង នៅធ្នឹមមុខបន្ទប់ទឹកស្លាប់បាត់តាមក្រោយ បន្ទាប់មកក៏មានការស្លន់ស្លោរនាំគ្នាទាក់ទងទៅមន្ត្រីមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានយកខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុ និងទាក់ទងទៅខាងផ្នែកជំនាញចក្ខុកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តឲ្យចុះមកពិនិត្យក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ រួចដោយបានបញ្ជាក់ថា ករណីខាងលើ គឺជាករណីឃាតកម្ម ដោយបុរសជាសង្សារនិងជនដៃដល់ បានសម្លាប់ទៅលើនារីសង្សារខ្លួន រួចយកខ្សែចង.កសម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងបន្ទប់តែម្តង និងធ្វើកំណត់ហេតុប្រគល់សព ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង