សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ បញ្ចុះបឋមសិលាកសាងកុដ្ឋ វត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) កំពង់ឆ្នាំងដើម្បីទុកសម្រាប់ពុទ្ធបរិសទ្ធគោរពប្រតិបត្ដិ
កំពង់ឆ្នាំង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញធ្វើបុណ្យផ្កាសាមគ្គី និងបញ្ចុះបឋមសិលាកសាងកុដ្ឋ ស្ថិតក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទុកសម្រាប់ពុទ្អបរិសទ្ធ គោរពប្រតិបត្ដិ តាមទំនាមទំលាបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃ សៅរ៍១០កើត ខែស្រា ពណ៍ ឆ្នាំថោះ បញ្ច ស័កព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា ពិធីបុណ្យនេះអាចប្រព្រឹត្តទៅបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតិឲ្យពុទ្ធសាសនិកទាំងអាចប្រារពពិធីបុណ្យយ៉ាងឳឡារឹកទៅតាមជំនឿរៀងៗខ្លួន ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សូមគណៈកម្មការវត្ត ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ្ធទាំងអស់គ្នា និងរួមគ្នាថែរក្សានូវសមិទ្ធិផលនៅក្នុងវត្តឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីជាម្លប់ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកគ្រប់រូប ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ប្រជលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសបានគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ នៅក្មុងរដ្ឋសភា តាមរយៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។
សូមរំលឹកថា៖ វត្តវារីផាសុខារាម (ហៅវត្តទឹកជុំ)ក៏ជាកន្លែង តម្កល់ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំបុណ្យសាន្ដ (ជាសិស្សប្អូនលោកឪសួង) ដែលព្រះអង្គបានសុគតកាលពី ថ្ងៃសៅរ៍ ០៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣៨នាទីល្ងាច ដោយជរាពាធ ក្នុងព្រះជន្ម៩៥ ព្រះវស្សា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត៍តរៀងទៅ៕ សំរិត