ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ បង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

52

 

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។

នេះបើតាមអនុក្រឹត្យនៅថ្ងៃទី២៧ ខែសីហានេះ , អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាល មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធដូខខាងក្រោម៖ ១) នាយកដ្ឋានរដ្ឋបាលសរុប ២) នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ៣) នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ ៤) នាយកដ្ឋានគោលនយោបាយ។

តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

អត្ថបទដែលជាប់ទាក់ទង