ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងទំនាស់ដីធ្លី កាប់គ្នា ស្លាប់ម្នាក់ របួសម្នាក់ ឯជនដៃដល់ត្រូវជាប់ខ្នោះ

48

 

ខេត្តរតនគិរី ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតត្រូវជាកូនប្រុសរងរបួស រីឯជនដៃដល់ជាប់គុក ក្រោយពេលប្រើកាំបិតកាប់គ្នា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម សាវឿនអាយុ៤១ឆ្នាំ ភេទប្រុស ជនជាតិខ្មែររស់នៅភូមិកើតហេតុ។
ចំណែកជនរងគ្រោះ ឈ្មោះពេជ្រ ម៊ូល ភេទប្រុសជនជាតិខ្មែរ អាយុ៥៦ឆ្នាំ (ស្លាប់នឹងកន្លែង) និងឈ្មោះសាន់ប៊ីស៊ី ភេទប្រុស រងរបួសធ្ងន់ ត្រូវជាកូន រស់នៅភូមិកើតហេតុ។ ក្រោយកើតហេតុ ជនដៃដល់ត្រូវបានកម្លាំងអធិការនគបាលស្រុកកូនមុំ ចាប់ខ្លួន បំពេញសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង