ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេលថ្ងៃធ្វើជាងម៉ូតូ ពេលយប់កាន់ដាវដេញកាប់មនុស្ស និងម៉ូតូគេ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌប្ញស្សីកែវ

52

 

ភ្នំពេញ ៖ ជាងធ្វើម៉ូតូម្នាក់ ត្រូវកម្លាំងល្បាត នៃអធិការនគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងករណីប្រើករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវកែឆ្នៃដេញកាប់មនុស្សនិងកាប់ម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចផ្លូវ១០០៣ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនដៃដល់ មានឈ្មោះ ចិត្រ ប្រុសម៉ិញ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ ជាងធ្វើម៉ូតូ
(គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ មាន៣នាក់ និងម៉ូតូ ៣គ្រឿង ៖
ទី១-ឈ្មោះ ទី វ៉ាន់ដា ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងសំណង់ មិនមានត្រូវរបួស តែត្រូវកាប់ម៉ូតូ ចំបែកកុងទ័រម៉ូតូ បែកក្បាំងម៉ូតូ និងកាប់ដាច់ស្លាក់លេខម៉ូតូ។
ទី២-ជនរងគ្រោះ ឈ្មោះ មឿន សុវណ្ណារិទ្ទ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ មិនរងរបួស តែម៉ូតូកាប់ចំក្បាលម៉ូតូចំចង្គៀងខាងមុខនិងកាប់ស្តុបខាងក្រោយ។
ទី៣-ជនរងគ្រោះ ឈ្មោះ ជៀន ម៉េងលី ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិព្រះប្រសប់ ឃុំខ្សាច់កណ្តាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមិនមានរបួសកាប់ចំម៉ូតូកង់ទ័រ កំបាំងម៉ូតូ និងផ្លាក់ករម៉ូតូ ។

សំភារៈដកហូត ៖ ទូរសព្ទ័អាយហ្វូនពណ៍ខ្មៅ ជារបស់ជនសង្ស័យ និងដាវកែឆ្នៃ ចំនួន០២ដើម ជារបស់ជនសង្ស័យ។

ដំណើររឿងហេតុ ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះ បាននាំគ្នាជិះម៉ូតូចំនួន០៣ម៉ូតូ មានគ្នា០៦នាក់ ចេញពីចំណ្ចអូតែលសុខាខណ្ឌជ្រោយចង្វា មករកស៉ីអីនៅមុខក្រសួងដែនដី លុះមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូចំនួន៤គ្រឿង មានគ្នាចំនួន៦ទៅ៧នាក់ ជិះដេញតាមពីក្រោយ ដោយមានកាន់ដាវ ពេលនោះ ជនរងគ្រោះ បានដួលម៉ូតូ ហើយនាំគ្នារត់ចោលម៉ូតូ ជនសង្ស័យមកដល់នាំគ្នាកាប់ម៉ូតូជនរងគ្រោះទាំង០៣ម៉ូតូ ហើយបានឃើញកំលាំងល្បាត ក៏នាំគ្នារត់ឡើងម៉ូតូ បើករត់ ពេលកំលាំងទៅដល់ ជនសង្ស័យម្នាក់ រត់ឡើងម៉ូតូមិនទាន់ ក៏ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍ ដើម្បីសាកសួរជនសង្ស័យឈ្មោះ ចិត្រ ប្រុសម៉ិញ បានសារភាពថា ពួកខ្លួន ពិតជាបានជិះម៉ូតូដេញកាប់ និងកាប់ម៉ូតូជនរងគ្រោះពិតប្រាកងមែន ។

បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាល បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង