ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៏មាន៖ បានប្រកាសកែទម្រង់ផ្ទៃក្នុង ដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១

65

 

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាប់ផ្ដើមអនុវត្តការងារភ្លាម បានប្រកាសកែទម្រង់ផ្ទៃក្នុង ដោយចាប់ផ្ដើមពីការធ្វើទំនើបក ម្មស្ថាប័នជាជំហានទី១។

ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងអាណត្តិទី៧ នេះ លោកនឹងកែទម្រង់ស្ថាប័នពន្លឿនរបៀបធ្វើការងារដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។

លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រ សួងព័ត៌មានបានថ្លែងថា «ទី១. ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ ទី២.ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារ គ្រប់គ្រាន់ដើម្បីធ្វើការនេះ ជារដ្ឋបាលទំនើបដែលយើងអាចមើលឃើញនឹងភ្នែកចំពោះបញ្ហានេះខ្ញុំនឹងដោះស្រាយជាជំហានដំ បូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង ៧០ នេះ ដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយសម្រាប់ជាក្បាលម៉ាស៊ីន ដឹកនាំរបស់ ក្រសួងបើសិនជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារនោះវាប្រៀបបាននឹងកងពលដែលវាមានតែមេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀបចំកិច្ចការងារនេះជាកា រងារអាទិភាពដែលខ្ញុំចាប់ផ្ដើមដំបូង»។

ទំនើបកម្មស្ថាប័នមួយទៀត ពាក់ព័ន្ធទៅនឹងធនធានមនុស្សសំដៅលើការធ្វើបច្ចុប្បន្នភាពខ្លួនមន្ត្រីឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គមឌីជីថល ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីថល ហើយក្រសួងព័ត៌មាន នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល ដើម្បីបណ្តុះបណ្ដាលធនធានមនុស្សស្ថិតក្នុង ក្របខ័ណ្ឌនៃការធ្វើទំនើបកម្ម ក្រសួងព័ត៌មាន ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានបន្ថែមថា«បើផែនការខ្ញុំល្អតែអត់មានធនធានមនុស្សអនុវត្តក៏វាអត់ទៅរួចដែរ នេះជាចំណុចយើង ត្រូវគិតទាំងអស់គ្នាចំណុចនៃ ធនធានមនុស្សនេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោលការណ៍នៃការដឹកនាំនៅក្នុងក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយ ធ្វើជាត្រីមុខដើម្បីរកមុខដំណែងទេ»៕. សំរិត

អត្ថបទដែលជាប់ទាក់ទង