ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង ពេលបើករ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវ

51

ខេត្តកណ្ដាល៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៤០ នាទីយប់ មានករណីអគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿងដែលស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិក្របៅអាច់កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

សម្ភារៈខូចខាត: រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា យ៉ារីស ( TOYOTA YARIS ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ PP.1275 ចង្កូតស្តាំឆេះខូចខាតរថយន្តមួយគ្រឿងទាំងស្រុង។

មូលហេតុ: បណ្ដាលមកពីរថយន្តបើកបរល្បឿនលឿនមិនបានប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវក្រឡាប់រថយន្តទើបបណ្ដាលឲ្យឆាបឆេះតែម្ដង។

កងកម្លាំងបានប្រេីប្រាស់រថយន្តពន្លត់របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន០១គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន០១រថយន្ត ហើយរលត់ជាស្ថាពរនៅវេលាម៉ោង ១៩:៤០ នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល។

អត្ថបទដែលជាប់ទាក់ទង