ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ អបអរសាទរ និងជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

48

 

ភ្នំពេញ៖ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើប ឥតឧបមាគោរពជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា “សម្ដេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣២១០៩ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈគោរមងារដ៏ឧត្តុង្គឧត្តមបំផុតដែល សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលបាននាពេលនេះ គឺជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លាបំផុត សម្រាប់មុខតំណែងខ្ពង់ខ្ពស់បំផុតនៃអង្គនីតិប្បញ្ញត្តិ ក្នុងប្រទេសកម្ពុជាដែលប្រកាន់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្ដេចមហារដ្ឋស់ភាធិការធិបតី ឃួន សុដារី ដែលក្នុងរយៈពេលកនែ្លងមក បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយ ទេពកោសល្យ ក្នុងការចូលរួមលើកកម្ពស់អង្គនីតិប្បញ្ញត្តិ ការលើកកម្ពស់សមភាពយេនឌ័រ តម្លៃ ភាពអង់អាច និងតូនាទី ដ៏សំខាន់របស់ស្ត្រី ក្នុងដំណើរការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ ក្នុងយុគសម័យ ឌីជីថល ស្របតាមទិសស្លោក “ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ”។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំង ខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧ នេះ ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍជាតិជានិច្ចនិរន្តរ៍។

សូម សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដាវី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្ត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង