ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចាប់ថ្ងៃទី៤ ដល់១០ កញ្ញា ២០២៣ នឹងមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស

65

 

ភ្នំពេញ ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣) និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។

ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល ៖ –សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C –សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២ -តំបន់ខ្ពង់រាប ៖ –សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣ -តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦ °C –សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២ °C –នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។–បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យម។. អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕. សំរិត

អត្ថបទដែលជាប់ទាក់ទង