ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ ដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល

174

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។

សម្តេចតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី បានសម្រេចបង្កើតក្រុមការងារនេះ កាលពីថ្ងៃទី២ខែវិច្ឆិកា ដើម្បី​ដោះស្រាយសំណើ
និងសំណូមពររបស់អង្គការសង្គម​ស៊ីវិល ចំ​ពេល​ដែល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ
​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោកប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀត។

ក្នុង​សេចក្ដី​សម្រេច​ដដែល​នោះ ​ក្រុម​ការងារ​នេះ ឲ្យ​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្រោម​ការ​ដឹកនាំ​ និងដឹកនាំផ្ទាល់ពី សម្តេចក្រឡាហោម ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សម្រប​សម្រួល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានាដែលសង្គមស៊ីវិលបានជួបប្រទះ ។ ប្រមូលព័ត៌មាន និងសិក្សាអំពីសំណើ និងសំណូមពរផ្សេងៗ របស់អង្គការសង្គមស៊ីវិល រួចលើកយោបល់ជូនរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង