អភិបាលខណ្ឌច្បារអំពៅ ជម្រុញអោយក្រុមហ៊ុនសាងសង់ផ្សាររអំពៅពន្លឿនការសាងសង់អោយបានលឿន ដើម្បីអោយបងប្អូនឆាប់បានលក់ដូរដូចដើមវិញ
ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ និងសហការី រួមទាំងគណ:កម្មការផ្សារច្បារអំពៅបានអញ្ចើញចុះពិនិត្យការដ្ឋានសាងសង់ផ្សារច្បារអំពៅ និងជម្រុញអោយក្រុមហ៊ុនសាងសង់ផ្សារពន្លឿនការសាងសង់អោយបានឆាប់រួចរាល់នឹងបានអោយបងប្អូនឆាប់បានលក់ដូរដូចដើមវិញ។
មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានអោយដឹងថា នៅ
ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទិ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២:០០នាទីល្ងាច លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងសហការី រួមទាំងគណ:កម្មការផ្សារច្បារអំពៅបានអញ្ចើញចុះពិនិត្យការដ្ឋានសាងសង់ផ្សារច្បារអំពៅ និងជម្រុញអោយក្រុមហ៊ុនសាងសង់ផ្សារពន្លឿនការសាងសង់អោយបានឆាប់រួចរាល់នឹងបានអោយបងប្អូនឆាប់បានលក់ដូរដូចដើមវិញ។
ក្នុងនោះលោកអភិបាលក៏បាន ចុះពិនិត្យសិក្សាការរៀបចំធ្វើប្រព័ន្ធលូជុំវិញផ្សារ នៅលើផ្លូ៦២២, ៦២០, ៣៦៣, ៣៦៩ និងប្រព័ន្ធលូរបស់សង្កាត់នៅតាមផ្លូវមួយចំនួនទៀត។
មន្ត្រីខាងលើបញ្ជាក់ទៀតថា ទាំងអស់នេះគឺបញ្ចាក់អោយឃើញថាថ្នាក់ដឹកនាំលោកពិតជាយកចិត្តទុកដាក់ចំពោះបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងជានិច្ច៕
