ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ សំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ ជួប សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល កំពុង បម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី សំណេះ សំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួប អនុ ស្សា វរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។
ទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ កម្មករ និយោ ជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំ មុនៗ ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស លើក ទឹក ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព ល កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាស រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក ក្រោម ឈ្មោះ សហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា ដើម្បី ការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព ធន់»។
ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជា ការ បង្ហាញឱ្យឃើញកាន់តែច្បាស់នូវ ការប្ដេជ្ញា ចិត្ត និងការយកចិត្តទុក ដាក់ ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើក កម្ពស់ លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថ ប្រយោជន៍ នៃរបបសន្តិសុខ សង្គម អត្ថប្រយោជន៍នានារបស់ កម្មករ និយោជិត និងពង្រឹងយន្តការ ដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ ទំនងវិជ្ជាជីវៈកាន់តែល្អ ប្រ សើរ ឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាន នូវ គោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិ កាល ទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងក្របខ័ណ្ឌគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅ កសាង មូលដ្ឋានគ្រឹះប្រែក្លាយ កម្ពុជាទៅជា ប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបាន ទៅ នឹងភាពមិនប្រាកដ ប្រជា ជាសកល ដែលបណ្ដាលមកពីការប្រកួត ប្រជែងភូមិសាស្ត្រ នយោ បាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹង នៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្ដរជាតិផងដែរ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរ ជាតិ ដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោ ជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិ បត្តិ ករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេល នៅ កាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត លើ សកម្ម ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋ កិច្ច និងការធ្វើពាណិជ្ជ កម្មរបស់កម្ពុជា។
ផ្តើមចេញពីការយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចជ្រើសរើសយកថ្ងៃទី១ ខែឧសភា ថ្ងៃទិវាពលកម្មអន្តរជាតិជាថ្ងៃ សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅ កំពង់ ផែ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងបំពេញការងារ របស់ ពួកគេ។
ស្មារតីនៃការយកចិត្តទុកដាក់ដល់អ្នកបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនត្រូវបានទម្លាក់ចោលនោះឡើយ បើទោះបីសម្តេច តេ ជោ ហ៊ុន សែន ដាក់ចុះការងារជានាយករដ្ឋមន្ត្រី ហើយក៏ត្រូវបាន បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឆ្នាំ២០២៥នេះ ជាលើកទី២ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈលើកទី១ធ្វើឡើងកាលពីឆ្នាំ២០២៤៕