ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំគណបក្សប្រឆាំងអូស្តរាលីទទួលស្គាល់ថាចាញ់ការបោះឆ្នោត និងបាត់បង់អាសនៈក្នុងសភា

16


ស៉ីដនី៖មេដឹកនាំគណបក្សអភិរក្សនិយម ដែលជាបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី លោក Peter Dutton បាននិយាយថា លោកបានបាត់បង់អាសនៈនៅក្នុងសភា ហេីយទទួលស្គាល់ថាចាញ់នៅក្នុងការបោះឆ្នោតសកលនាថ្ងៃសៅរ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Dutton បាននិយាយថា លទ្ធផលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់គណបក្សពលករ របស់ លោក Anthony Albanese ដែលជាបក្សកាន់អំណាច។ តាមគេហទំព័រគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី គណបក្សពលករអាចនឹងទទួលបាន ៨១អាសនៈ ក្នុងចំណោមអាសនៈចំនួន ១៥០នៅក្នុងសភា។
គួរបញ្ជាក់ថា ពលរដ្ឋស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុនការបោះឆ្នោតថ្ងៃសៅរ៍នេះ។
នៅអូស្ត្រាលី ការបោះឆ្នោតគឺជាកាតព្វកិច្ចខានមិនបានមួយកំណត់ដោយច្បាប់សម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមិនបានបំពេញករណីកិច្ចមួយនេះនឹងត្រូវពិន័យជាប្រាក់ ២០ដុល្លារអូស្ត្រាលី ឬស្មើនឹង១៣ដុល្លារអាមេរិក ដែលនេះបានជំរុញឱ្យអត្រាអ្នកចូលរួមក្នុងការបោះឆ្នោតអាចមានដល់ ៩០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង