ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី និងបន្តបំពេញទស្សនកិច្ចនៅទីម័រឡេស្តេ រយៈពេល៥ថ្ងៃ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥.
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥៕