ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាុរួសរាន់, មកដល់ពេលនេះគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ក្នុង រាជធានីភ្នំពេញសម្រេចបានប្រមាណ ៨០%

26

ភ្នំពេញ៖គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើ ឱ្យ ប្រសើរ ឡើង នូវ ការ ជន់លិចនៅ ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញ គិតត្រឹម បច្ចុប្បន្ន ចំពោះ គម្រោង ដែល អនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញសម្រេច បាន ប្រមាណ ៨០% នៃផែនការហើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផល ប៉ះពាល់ស្របតាមច្បាប់។
នៅថ្ងៃទី៥ឧសភានេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បី ធ្វើ ឱ្យ ប្រសើរ ឡើង នូវ ការ ជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាន នឹង កំពុង អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។
ដោយឡែកគិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។
ផ្អែកតាមលទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញ ថា បើ ទោះបី ជា ថ្មីៗនេះ មានករណី ភ្លៀង ធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏ ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត នៃ ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាល រាជធានីភ្នំពេញ សូមថ្លែង អំណរគុណ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅ លើ ប្រឡាយ និង អាងស្តុក ទឹក ដែល ជា ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ (តំបន់អនុវត្ត គម្រោង) ហើយ ដែល បានយល់ព្រមទទួល យក ការ ដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ។
ក្នុងន័យនេះដើម្បី ជំរុញការ អនុវត្ត គម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋ ដែលនៅមិនទាន់ ទទួលយកគោលនយោបាយ ពី គណៈកម្មការ អន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិនានាជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង