ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុនពេលមន្រ្តីកំពូលៗជួបគ្នា លោក ត្រាំ ថាពន្ធគយលើចិន អាចនឹងថយចុះមកវិញ

26


វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមានការរំពឹងទុកលើកិច្ចចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិននាចុងសប្តាហ៍នេះ ហើយព្យាករថា ពន្ធគយអាមេរិកដែលដាក់ទម្ងន់លើទីក្រុងប៉េកាំងចំនួន ១៤៥ភាគរយនោះ ទំនងជានឹងថយចុះមកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។
លោក ត្រាំ បញ្ជាក់ថា «ពន្ធគយមិនអាចឡើងខ្ពស់ជាងនេះបានទេ។ ឥឡូវមាន ១៤៥ភាគរយ ដូច្នេះវាអាចត្រូវបានបន្ថយមកវិញ។ ខ្ញុំ គិត ថា វា នឹងជា កិច្ចប្រជុំ ដ៏រាក់ទាក់។ ពួក គេ ទន្ទឹង រង់ចាំ ធ្វើ តាមរបៀបដ៏ល្អ»។ លោកបន្ថែមថា «ខ្ញុំគិតថា យើងនឹងមានថ្ងៃចុងសប្តាហ៍ដ៏ល្អជាមួយចិន។ ខ្ញុំគិតថាពួកគេមានផលចំណេញច្រើន។ ខ្ញុំគិតថាពួកគេអាចទទួលបានច្រើនជាងយើង»។
គួរបញ្ជាក់ថា ក្រុមការងាររបស់លោក ត្រាំ បាននិងកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បន្ទាប់ពីលោកបានផ្អាកការយកពន្ធទៅវិញទៅមក សម្រាប់ប្រទេសភាគច្រើន ដើម្បីបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលនាំឱ្យទីផ្សារហិរញ្ញវត្ថុ និង ប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក ជាមួយសម្ព័ន្ធមិត្ត និងគូប្រជែងរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង