ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ាគីស្ថាន បញ្ជូនឆ្មាំព្រំដែនឥណ្ឌាត្រឡប់ទៅវិញ បន្ទាប់ពីមានបទឈប់បាញ់បញ្ចប់ជម្លោះ

13


អ៉ីស្លាម៉ាបាដ៖នៅថ្ងៃពុធ ទី១៤ ខែឧសភានេះ ប៉ាគីស្ថាន បានដោះលែងឆ្មាំព្រំដែនឥណ្ឌាម្នាក់ដែលខ្លួនចាប់បាន មួយថ្ងៃបន្ទាប់ពីការវាយប្រហារនៅតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រងកាលពីខែមេសា ហើយបញ្ជូនត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPប៉ារ៉ាយោធា (BSF) របស់ប៉ាគីស្ថាន បាននិយាយថា «កងកម្លាំងសន្តិសុខព្រំដែន ឈ្មោះ Purnam Kumar Shaw ដែលស្ថិតក្រោមការឃុំឃាំង តាំងពីថ្ងៃទី២៣ ខែមេសា ត្រូវបានប្រគល់ទៅឱ្យប្រទេសឥណ្ឌាវិញ។ ការប្រគល់ធ្វើឡើងដោយសន្តិវិធី និងអនុលោមតាមពិធីសារ»។
គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុងទេសចរណ៍ Pahalgam សម្លាប់មនុស្សចំនួន ២៦នាក់ ស្ទើរតែបង្កទៅជាសង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែក្រោយការវាយប្រហារដាក់គ្នារយៈពេល ៤ថ្ងៃ ភាគីទាំងពីរបានឈានដល់បទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង