ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចែកកូនឈើចម្រុះជាង ៣លានដើម ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនពលរដ្ឋដាំដោយឥតគិតថ្លៃ នៅខែសីហាខាងមុខ

23

ភ្នំពេញ៖ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសចែកកូនឈើចម្រុះជាង ៣លានដើម ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុង ពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ការប្រកាសបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី«មាគ៌ា បៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និង សេវា កម្ម ប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព»។
ឯកឧត្ដមរដ្ឋមន្រ្តី បានបន្តថា ការរៀបចំពិព័រណ៍ និងចែកកូនឈើនៅឆ្នាំនេះ នឹងរៀបចំធ្វើឡើង អធិក អធម ជាងឆ្នាំមុន ដោយមានការអញ្ជើញជាអធិបតីភាពពីសម្តេចធិបតីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ កម្មវិធីនេះនឹងរៀបចំ នៅ ថ្ងៃ ទី ៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ។
ឯកឧត្ដមអ៊ាង សុផល្លែត បានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ ដើម្បីអាចឈានផលិតកូនឈើឱ្យបាន១០លានដើម នៅក្នង១ឆ្នាំ ដើម្បីចែកជូនបណ្តារាជធានីខេត្តយកទៅដាំស្របតាមរុក្ខវិធីនានា និងការដាំស្តារ ពង្រីកគម្របព្រៃឈើ។
ដើម្បី អនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅ ឆ្នាំ ២០៥០ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បី ជំរុញ ការ បណ្តុះ កូន ឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាល បណ្តុះ កូន ឈើ ថ្នាក់ តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និង ខេត្ត កោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើ ដែល ក្រសួង បរិស្ថាន បានបណ្តុះ និងចែកជូនសាធារ
ណជន រួមមានប្រភេទ ឈើ ៣ ប្រភេទ រួម មាន ៖ ប្រភេទ ឈើ ប្រណីត ឈើហូបផ្លែ និងដើមត្នោត៕

អត្ថបទដែលជាប់ទាក់ទង