ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរ សាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយ កម្មករ និយោជិតជាង៣ម៉ឺននាក់

33

ព្រះសីហនុ៖តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេ ប្រៀប ប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីត នាយក រដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគ ពី បរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើន ដែល កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួល បាន ការរីកចម្រើន។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរៀបចំពិធី អបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីនឹងត្រូវរៀបចំឡើងយ៉ាង មហោ ឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា។
ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុន វិនិ យោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាម រោង ចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើត ចេញ ពី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាង កម្ពុជា -ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០០៨ លើផ្ទៃ ដី ជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និង សង្កាត់ រាម ក្រុង កំពង់ សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគ ពីក្រុមហ៊ុន ចំនួន ៣របស់ចិន។
កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយ ដែល មួយស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែ ក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំ បន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយ ប្រែ ក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញ ចូល ធ្វើការជារៀងរាល់ថ្ងៃ។
របាយការណ៍ បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋ កិច្ច ពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជិត ៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ របាយការណ៍បន្តថា បច្ចុប្បន្នមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។
បើតាមរបាយការណ៍បានឱ្យដឹងថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។
វត្តមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាគំរូនៃកិច្ច សហ ប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន។ ការវិនិយោគនេះ ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរតាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀតទាត់៕

អត្ថបទដែលជាប់ទាក់ទង