ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ឃើញរូបថតចាស់ស្រណោះដល់ការសាមគ្គី ដើម្បីជាតិ និងប្រជាជនកម្ពុជា

81


ភ្នំពេញ៖រូបភាពមួយសន្លឹកដែលជាការថតជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋសភា លើក ទី៩ នីតិកាលទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន ឯកឧត្ដមខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិក រដ្ឋសភានាពេលបច្ចុប្បន្នយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រី កម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែក បន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ។
សម្តេចតេជោ បានគូសរំលេចថា «ឃើញរូបថតនេះពិតជាធ្វើឱ្យ នឹក ស្រ ណោះ គ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផង មាន សង្គ្រាម ផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជា ប្រធានក្រុមប្រឹក្សារដ្ឋ (ប្រមុខរដ្ឋ) សម្តេច ជា សុីម ជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) រួមជាមួយ សមាជិក សភា សមាជិ
ករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋការនាពេលនោះ ប្រឹងងើបឈរឡើងទើបមានថ្ងៃនេះ»។
សម្តេចតេជោ បានលើកឡើងដែរថា ទោះឥស្សរជនក្នុងរូបមួយសន្លឹកនេះ បានទទួល
មរណភាពទៅហើយក្តី តែពួកសម្តេចនៅតែនឹកអាល័យដល់ ពួក គាត់ជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង