ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ សម្អាតរុក្ខជាតិនៅសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២ ប្រើម៉ាស៊ីនស្វ័យប្រវត្តិកាត់ជួយសម្រួលដល់ការធ្វើដំ ណើររបស់ប្រជាពលរដ្ឋ

28

ព្រះវិហារ៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពការងារថែទាំប្រចាំ ការងារកាត់ស្មៅ សម្អាតរុក្ខជាតិសងខាងផ្លូវ ដោយម៉ាស៊ីនស្វ័យប្រវត្តិឬត្រាក់ទ័រកាត់លើផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៨២+៣០០ ​ដល់២៣៧+៧៦០ ប្រវែងសរុប១៥៥,៤៦គីឡូម៉ែត្រ ចាប់ពីភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ដល់ជើងភ្នំប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។​នេះជាការបញ្ជាក់របស់លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
អ្នកធ្វើដំណើរឆ្លងកាត់នឹងឃើញផ្លូវនិងចិញ្ចើមផ្លូវនានាក្នុងភូមិសាស្រ្តខេត្តព្រះវិហារស្អាតហើយមានសោភ័ណ្ឌភាពដោយផ្លូវជួសជុលឱ្យល្អហើយស្មៅនិងកូនឈើនៅលើចិញ្ចើមផ្លូវដាក់ម៉ាស៊ីកាត់ក្រីម៨នទុកឱ្យស៊ុបទ្រុបទេវាជាសារស្នាដៃនៃការដឹកនាំល្អរបស់លោកប្រធានមន្ទីរសំ លាងទ្រី ហើយមិនសរសើរមិនបាន។
លោកប្រធានមន្ទីរបានសូមជូនពរដល់ការធ្វើដំណើរ​របស់លោកអ្នក ជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរ​សូមចូលរួមគោរពច្បាប់ពីចរាចរណ៍ផ្លូវគោក​ទាំងអស់គ្នា​៕

អត្ថបទដែលជាប់ទាក់ទង