ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី និងអ៊ុយក្រែនបានប្រើយន្តហោះDrone​គ្មានមនុស្សបើក បាញ់តម្រង់ទៅកាន់រដ្ឋធានី​របស់គ្នាទៅវិញទៅមក

23

បរទេស៖រុស្ស៊ី និងអ៊ុយក្រែនបានប្រើយន្តហោះDrone​គ្មានមនុស្សបើក បាញ់តម្រង់ទៅកាន់រដ្ឋធានី​របស់គ្នាទៅវិញទៅមក នៅថ្ងៃអាទិត្យទី២៥ ខែឧសភាឆ្នាំ២០២៥ ខណៈភាគីទាំងពីរកំពុង​តែអនុវត្តការដោះដូរអ្នកទោសទៅវិញទៅមក ដែលជាការដោះដូរដ៏ធំបំផុត តាំងពីការចាប់​ផ្តើមនៃការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននៅឆ្នាំ២០២២។
សំឡេងផ្ទុះត្រូវបានគេលឺនៅក្នុងរដ្ឋធានីគៀវប្រទេសអ៊ុយក្រែន។ អភិបាលក្រុងបាន​និយាយថា ការវាយប្រហារមួយយប់របស់រុស្ស៊ី​ទៅលើទីក្រុងគៀវ បានបណ្តាលឱ្យមនុស្ស​យ៉ាង​ហោចណាស់ ១០នាក់រងរបួស។
ទន្ទឹមនឹងនោះ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលហោះឆ្ពោះទៅទីក្រុងម៉ូស្គូ ត្រូវបានបាញ់​ទម្លាក់។ អាជ្ញាធរអាកាសចរណ៍​ស៊ីវិលរុស្ស៊ីបាន​និយាយថា នៅទីក្រុងម៉ូស្គូ ការរឹតបន្តឹងត្រូវបាន​ដាក់លើអាកាសយានដ្ឋានយ៉ាងហោចណាស់ចំនួន៤។ អភិបាលក្រុងនេះនិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿង ដែលហោះឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី ត្រូវបានស្ទាក់ចាប់៕

អត្ថបទដែលជាប់ទាក់ទង