នេះជាលើកទី១! សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង ធ្វើតាំងពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ មិនទាន់សម្រាក នឹងបន្តអាចដល់ពាក់កណ្តាលអាធ្រាត្រ
ភ្នំពេញ៖ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រាប់ថាជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ ដឹក នាំ សមាជិក សមាជិក ព្រឹទ្ធ សភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើក ការជជែកគ្នាតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៧យប់ទៅហើយ មិនទាន់បញ្ចប់នៅឡើយទេ គឺអាចនឹងបន្តរហូតដល់រង្វង់ម៉ោង១១ ឬ១២យប់។
នៅថ្ងៃនេះ រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូង ដើម្បី ជជែក លើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋ កិច្ច ក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។
ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦យប់ (ដល់ពេលសម្រាកពិសាបាយ២ម៉ោង) បញ្ចប់បានរបៀបវារៈទី១ គឺប្រព័ន្ធគាំពារសង្គម។ ចប់របៀបវារៈទី១ ម៉ោង ៦យប់ ទៅហើយ តែសម្តេចតេជោ ក្នុងឋានៈជាប្រធានសមាជមិនបាន ប្រកាស សម្រាកសមាជនោះឡើយ។ សម្តេចតេជោ បានប្រកាសបន្តចូល ទៅរបៀបវារៈទី២។
សម្តេចតេជោ បានប្រកាសថា សមាជថ្ងៃទី១នេះ ត្រូវតែបញ្ចប់របៀប វារៈ ទី២ ទោះបីត្រូវប្រើពេលវេលាច្រើនប៉ុណ្ណាក៏ដោយ ដើម្បីថ្ងៃស្អែក ឈាន ទៅ ជជែក លើរបៀបវារៈទី៣ ហើយឈានទៅបញ្ចប់សមាជ តាមការ គ្រោង ទុក។ បន្ទាប់ ពី បញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌ មាន ផងដែរ។
មានប្រសាសន៍លេងសើចបន្លំមែនផងនោះ សម្តេចតេជោ បានគូស បញ្ជាក់ ថា ការប្រើពេលវេលាច្រើនម៉ោងក្នុងសមាជនេះ ក៏ជាការសាកល្បងកម្លាំង របស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ផងដែរ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែក ដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើ កិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំង ឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល៕