សមាជព្រឹទ្ធសភា -រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីសម្រេចស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖សមាជព្រឹទ្ធសភា និងរដ្ឋសភា នៅរាត្រីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល ក្រោមសំឡេង ១៧៨ លើ១៧៨ សំឡេង។
សមាជនេះធ្វើឡើងក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ៕