ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅម៉ោង១២យប់បញ្ចប់ដោយជោគជ័យ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង (ថ្ងៃទី១) ដោយប្រជុំតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលេងអធ្រាត្រ

61

ភ្នំពេញ៖ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រាប់ថាជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើកការជជែកគ្នាតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូង ដើម្បីជជែកលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។
ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦យប់ (ដល់ពេលសម្រាកពិសាបាយ២ម៉ោង) បញ្ចប់បានរបៀបវារៈទី១ គឺប្រព័ន្ធគាំពារសង្គម។ ចប់របៀបវារៈទី១ ម៉ោង ៦យប់ ទៅហើយ តែសម្តេចតេជោ ក្នុងឋានៈជាប្រធានសមាជមិនបាន ប្រកាស សម្រាកសមាជនោះឡើយ។ សម្តេចតេជោ បានប្រកាសបន្តចូល ទៅរបៀបវារៈទី២ ចាប់ពីម៉ោង២០៖៣០នាទី រហូតដល់ម៉ោង០០៖៣០នាទីរំលងអធ្រាត្រ។
សម្តេចតេជោ បានប្រកាសថា សមាជថ្ងៃទី១នេះ ត្រូវតែបញ្ចប់របៀបវារៈទី២ ទោះបីត្រូវប្រើពេលវេលាច្រើនប៉ុណ្ណាក៏ដោយ ដើម្បីថ្ងៃស្អែក ឈានទៅជជែក លើរបៀបវារៈទី៣ ហើយឈានទៅបញ្ចប់សមាជ តាមការគ្រោងទុក។ បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ។
មានប្រសាសន៍លេងសើចបន្លំមែនផងនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការប្រើពេលវេលាច្រើនម៉ោងក្នុងសមាជនេះក៏ជាការសាកល្បងកម្លាំងរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ផងដែរ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង