ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់

22

ក្រុងប៉េកាំង៖ស្ថានទូតចិនប្រចាំប្រទេសអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តវាយប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។ ស្ថានទូតចិនបាននិយាយថាជម្លោះកំពុងបន្តកើនឡើង ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាត ហើយចំនួនស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលបន្តកើនឡើង ស្របពេលស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ។

ស្ថានទូតចិនបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា «បេសកកម្មចិនក្នុងប្រទេសអ៉ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី»

អត្ថបទដែលជាប់ទាក់ទង