ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងទឹកដីប្រារព្វពិធីព្រឹត្តិការណ៏ព្យុះហយាត្រាសាមគ្គីភាពឱ្យប្រព្រឹត្តទៅបានសុខសប្បាយនិងជោគជ័យ
ភ្នំពេញ៖នារសៀលថ្ងៃទី១៧ មិថុនានេះមុនព្យុះហយាត្រាមួយថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងទឹកដីប្រារព្វពិធីឲ្យិប្រព្រឹត្តទៅបានសុខ សប្បាយនិងជោគជ័យតាមបែបសាសនាក្រោមអធិបតីភាពឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាតំណាងឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ,ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
ពិធីតាមបែបសាសនាត្រូវបានធ្វើឡើងខាងលើនេះដើម្បីអបអរសាទរព្រឹត្តិការណ៏ព្យុះហយាត្រាសាមគ្គីភាពនៅថ្ងៃទី១៨មិថុនាព្យុះហយាត្រាសាមគ្គីភាព(Solidarity Mach)ដែលរៀបចំឡើងដោយសហភាពសហពន្ធ័យុវជនកម្ពុជាសហការជាមួយសាលារាជធានីភ្នំពេញនឹងរៀបចំអោយមានកម្មវិធីព្យុះហយាត្រាសាមគ្គីភាពដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ស្អែកនេះដែលគ្រោងចេញដំណើរដោយថ្មើរជើងពីមុខសាលពិពណ៏សន្និបាតកោះពេជ្រឆ្ពោះទៅវិមានឯករាជ្យដែលនឹងមានមហាជនចូលរួមរាប់ម៉ឺននាក់។
គួរបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី១៦មិថុនា ក្នុងកិច្ចប្រជុំបង្ហាញពីខ្លឹមសារនៃគម្រោងព្យុះហយាត្រាសាមគ្គីភាព ខាងលើនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រីបានគូសបញ្ជាក់ថា៖នេះជាព្រឹត្តិការប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ ជ្រាលជ្រៅនៃខឿនការពារជាតិប្រជាជន។គោលបំណងសំខាន់នៃពិធីព្យុះហយាត្រានាពេលនេះ ចង់ប ង្ហាញពីការគាំទ្រសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ(កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយ សូម្បីតែមួយមីលីម៉ែត្រប៉ុន្តែកម្ពុជាមិនអោយនរណាយកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រដែរ។បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលទាំងផ្នែកការទូត ផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ការពារជាតិប្រជាជន។បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ទៅតុលាការយុត្តិធម៏អន្តរជាតិ(ICJ)ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ស្មារតីរបស់យើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកំលាំងចិត្តសំរាប់រាជរដ្ឋាភិបាល និងកងកំលាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រី,ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា,ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន,ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំព្រឹត្តិការព្យុះហយា ត្រាថ្ងៃទី១៨មិថុនា ធានាបានសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ឲ្យិបាន១០០%៕