ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការកណ្តាលបានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប

147

សៀមរាប៖ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានវត្តមានចូ ល រួមពី សំណាក់ឯកឧត្ដម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក. និងបានប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។ 

សូមបញ្ជាក់ថា ឯកឧត្តម ធន់ វឌ្ឍនា លោកជំទាវ គង់ បញ្ញា ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន ត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា ឯកឧត្តម ឆាយ ឫទ្ធិសែន លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី ឯកឧត្តម គួច ចំរើន  និងឯកឧត្តម យ៉ម ផារ៉ូត៕

អត្ថបទដែលជាប់ទាក់ទង