អ្នកមកដើរកំសាន្តនៅផ្លូវថ្មើជើងWalk Street) នាយប់ថ្ងៃអាទិត្យទី២២មិថុនានេះ ក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ
ភ្នំពេញ៖នៅផ្លូវថ្មើជើងWalk Street) នាថ្ងៃអាទិត្យទី២២មិថុនានេះ អ្នកមកដើរកំសាន្តច្រើនក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ។រាត្រីថ្ងៃអាទិត្យទី២២មិថុនានេះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញដើរថ្មើរជើងកំសាន្ដសប្បាយរីករាយទឹកមុខញញឹមរាក់ទាក់ថតរូបស៊ែលហ្វីជាមួយបងប្អូនដែលមកដើរកំសាន្តតាមផ្លូវថ្មើជើង ( Walk Street) នេះទៀតផងហើយក៏ឆ្លៀតពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់របៀបរាយសាធារណៈបញ្ហាអនាម័យ បរិស្ថាននៅផ្លូវថ្មើរជើងនេះ ធ្វើយ៉ាងណាស្អាតនិងមានសោភណ្ឌភាពល្អគ្រប់ពេល។
ពិតណាស់សប្តាហ៍នេះ ពោលគឺនៅថ្ងៃអាទិត្យទី២២មិថុនាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិនិងអន្តរជាតិមកដើរលេងកំសាន្តផងទស្សនាសិល្បៈផងដើរទិញរបស់របផងហើយហូបអាហារទៅតាមតូប. ស្តង់នៅតាមផ្លូវថ្មើជើង (Walk Street)កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេ ធ្វើឱ្យផ្លូវថ្មើជើងដែលបានបង្កើតឱ្យមានជាលើកដំបូងនៅរាជធានីភ្នំពេញនេះក្លាយជាសមុទ្រមនុស្ស។
នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានសរសេររៀបរាប់ថា«ថ្ងៃនេះ បងប្អូនអញ្ជើញមកគាំទ្រ Walk Street កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេ។ សមុទ្រមនុស្ស។សូមជូនពរបងប្អូនសុខភាពល្អ អញ្ជើញដើរលេងកំសាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។
ផ្លូវថ្មើរជើង (Walk Street) ដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញជាការផ្តួចផ្តើមរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញក្រោមចក្ខុវិស័យ ប្រកប
ដោយភាពឈ្លាសវៃប៉ីនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិនាចុងសប្តាហ៏។
គួរបញ្ជាក់ថា៖ផ្លូវថ្មើរជើង (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នបានជិត៦ខែនេះពិតជាទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ៕










































