ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UN ទាមទារឱ្យថៃបកស្រាយជុំវិញនៃការឆបោកមនុស្ស និងល្បែងអនឡាញនៅក្នុងប្រទេសខ្លួន

350

ថៃ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃ ដោយឱ្យថៃចេញមុខបំភ្លឺលើចំណុចសំខាន់ៗចំនួនដប់ ទាក់ទងនឹងចំណាត់ការរបស់ថៃក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែរីកស្គុះស្គាយក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃ។ 

យោងតាមកាសែត The Nation កាលពីថ្ងៃច័ន្ទទី២៣មិថុនា បានគូសបញ្ជាក់ថាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយយ៉ាងម៉ឺងម៉ាត់ ទៅកាន់រដ្ឋាភិបាលថៃ ដោយជំរុញឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន ១០ ទាក់ទងនឹងការឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃដោយលិខិតនោះផ្តោតពិសេសទៅលើការចេញបកស្រាយការជួញដូរមនុស្ស (លើស្រ្តីនិងកុមារ) ត្រូវបានផ្ញើទៅទីក្រុងបាងកកជាផ្លូវការកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង