ឯកឧត្ដមហ៊ុន ម៉ានី នាំយកព្រះរាជទានដ៏ថ្លៃថ្លាបំផុតនរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖បន្ថែមពីលើជំនួយដែលជាការចូលរួមបរិច្ចាគបងប្អូនជនរួមជាតិទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បាននាំយកនូវព្រះរាជទានដ៏ថ្លៃថ្លាបំផុតនរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យកមកជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ។
ព្រះរាជទានដ៏ថ្លៃថ្លា គឺជាការសព្វព្រះរាជឫទ័យនៃសម្ដេចយាយ ដែលទ្រង់ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការធ្វើសកម្មភាពសង្គមរបស់ខ្លួន នាឱកាសដែលគណៈប្រតិភូបានចូលក្រាបថ្វាយបង្គំគាល់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ដោយបានទទួលព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រុមគ្រួសារ ស.ស.យ.ក. បានមូលមតិ និងឯកភាពគ្នាថានឹងយកមកចូលរួមជួយដល់កងទ័ពទាំងអស់។
សាជាថ្មីម្ដងទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ទូលព្រះបង្គំជាខ្ញុំ ជាកូនចៅ សូមសម្ដែងថ្វាយនូវកត្តញ្ញូកត្តវេទីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្ដេចយាយ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ដល់ប្រជានុរាស្រ្តគ្រប់ទីកន្លែង តាមរយៈព្រះរាជអំណោយ និងព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខដល់កូនចៅនៅជួរមុខ៕




