ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងបញ្ជាក់ថា៖សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី៣ ឆ្នាំ២០២៥ មានឈ្មោះ មូន(Mun) T2503 មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះមូននេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕
