ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរ៖ការលាងសម្អាតថ្មប្រភេទ M19 និង M12 យ៉ាងយកចិត្តទុកដាក់ជាកិច្ចការគន្លឹះមួយបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពខ្ពស់

200

ព្រះវិហារ៖លោកប្រថានសំ លាងទ្រីថា៖ដើម្បីធានាបាននូវគុណភាពផ្លូវថ្នល់ប្រកបដោយចីរភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងអនុវត្តសកម្មភាព លាងសម្អាតថ្មប្រភេទ M19 និង M12 យ៉ាងយកចិត្តទុកដាក់។ លោកសំលាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យដឹងនាថ្ងៃសៅរ៌ទី៥កក្ដដា២០២៥នេះថា៖សកម្មភាពនេះ មិនមែនត្រឹមតែជាការសម្អាតធម្មតានោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់នៃដំណើរការពង្រឹងគុណភាពសំណង់ផ្លូវ ដោយសារតែ៖

-បង្កើនភាពស្អិតរមួត: ការលាងសម្អាតថ្ម M19 និង M12 ជួយកម្ចាត់ធូលីដី ភាពកខ្វក់ និងសារធាតុផ្សេងៗ ដែលអាចកាត់បន្ថយប្រសិទ្ធភាពនៃការស្អិតរមួតរវាងថ្ម និងសារធាតុចងដូចជាជ័រ AC (Asphalt Cement) ឬស៊ីម៉ង់ត៍។ នៅពេលដែលផ្ទៃថ្មស្អាតល្អ ការស្អិតរមួតនឹងកាន់តែរឹងមាំ ដែលនាំឱ្យស្រទាប់ផ្លូវមានភាពជាប់បានយូរ និងធន់ទ្រាំនឹងបន្ទុកចរាចរណ៍។

•ធានាសមាសធាតុផ្សំត្រឹមត្រូវ: វត្តមាននៃធូលីដីលើថ្មអាចរំខានដល់សមាមាត្រត្រឹមត្រូវនៃធាតុផ្សំក្នុងការលាយបេតុង ឬកៅស៊ូ។ ការលាងសម្អាតជួយឱ្យសមាសធាតុទាំងនេះលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ធានាបាននូវលក្ខណៈសម្បត្តិរូបវន្តរបស់ផ្លូវតាមស្តង់ដារបច្ចេកទេស។

-កាត់បន្ថយហានិភ័យនៃការពុកផុយ: ថ្មដែលមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវ អាចមានផ្ទុកសារធាតុដែលងាយប្រតិកម្មនឹងទឹក ឬកត្តាអាកាសធាតុផ្សេងៗ ដែលអាចបង្កឱ្យមានការពុកផុយមុនអាយុកាលកំណត់នៃផ្លូវ។ សកម្មភាពនេះជួយកាត់បន្ថយហានិភ័យទាំងនេះ។

លោកប្រថានសំ លាងទ្រី បញ្ជាក់ទៀតថា៖សរុបមកសកម្មភាពលាងសម្អាតថ្ម M19 និង M12 របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ គឺជាកិច្ចការគន្លឹះមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង